ម្តាយនិងកូន ចុះជួយសុខនធ្លាក់ចូលស្រះទឹក លង់ស្លាប់ទាំងពីរ
ខេត្តព្រះសីហនុ៖ ស្ត្រីចំនួន ២នាក់ ជាម្តាយនិងកូន បានលង់ទឹកស្លាប់ កាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅចំណុចព្រែកកណ្ដាលស្រះចិញ្ចឹមត្រីមួយកន្លែង ក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ជនរងគ្រោះទាំង២នាក់ ឈ្មោះ មិន សុភាព ភេទស្រី អាយុ៤០ឆ្នាំ (ជាម្ដាយ) និងឈ្មោះ យឹម គឹមមួយ ភេទស្រី អាយុ១៦ឆ្នាំ (ជាកូន) អ្នកទាំង២ រស់នៅភូមិកើតហេតុខាងលើ។
សាក្សីបាននិយាយថា មុនពេលកើតហេតុ បានឃើញជនរងគ្រោះម្ដាយនិងកូន ជិះម៉ូតូចូលទៅកន្លែងកើតហេតុ សង្ស័យជនរងគ្រោះ ចុះទៅជួយសត្វឆ្កែរបស់ខ្លួន ដែលធ្លាក់ចូលក្នុងស្រះ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់ទាំង២នាក់តែម្តង។ ករណីនេះ សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច្ច័យ ដើម្បីបញ្ជាក់ពីការស្លាប់របស់ជនរងគ្រោះទាំង២នាក់ និងចាត់ការតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។