ដឹង​អត់​! ភ្នំ​បាខែង កសាង​ប្រាសាទ​លើ​គ្រឹះ​ប៉ុន្មាន​ជាន់​?

​ខេត្ត​សៀម​រាប​៖ ភ្នំ​បាខែង ជា​ភ្នំ​ធម្មជាតិ មាន​អាយុកាល​រាប់លាន​ឆ្នាំ​។ នៅ​កំពូលភ្នំ កាលពី​ចុង​ស​.​វ​.​ទី​៩ នៃ​គ​.​ស​. ដូនតា បាន​កសាង​ប្រាសាទ​លើ​គ្រឹះ​ប្រាំ​ជាន់​។ នៅ​ជិត​គ្រឹះ មាន​សំណង់​ប្រាសាទបុរាណ​ច្រើន​ទៀត​។ សូម​អញ្ជើញ​រាប់​ចំនួន​ប្រាសាទ​នៅលើ​ភ្នំ​នោះ ពេល​អ្នក​បាន​ឡើង​ទៅដល់​។

​សំណង់​ប្រាសាទ​ទាំងនោះ ប្រហែលជា​មានរឿង​រ៉ាវ​ច្រើន​ពាក់ព័ន្ធ​ដែល​ត្រូវ​ស្រាវជ្រាវ​បន្ថែម​។ ភ្នំ​បាខែង​ធ្លាប់មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ច្រើន​កុះករ នៅ​មុនពេល​មានការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ទៅ​មើល​ប្រាសាទ ថ្ងៃ​លិច សំណង់​ធារាសាស្ត្រ​បារាយណ៍ និង​ប្រាង្គ​ប្រាសាទអង្គរវត្ត​។ ដើម​គ​.​ស​.២០២១ នេះ ជា​ឱកាស​ដែល​ខ្មែរ​ត្រូវ​ជួយ​ខ្មែរ និង​ជា​ឱកាស​ដែល​គួរ​ខ្មែរ​អញ្ជើញ​ទៅលេង​ភ្នំ​នោះ ព្រោះ​ក្នុង​ពេលនេះ មិនមាន​ភ្ញៀវ​ច្រើន​។

​កូន​ខ្មែរ​សូម​គោរព​ស្នាដៃ និង​ទេពកោសល្យ​ដូនតា​។ ជា​អកុសល ប្រាសាទ និង​ចម្លាក់​មួយចំនួន​លើ​ភ្នំ​ទ្រុឌទ្រោម និង​ខូច​។ នៅ ស​.​វ​.​ទី​២១ នេះ រដ្ឋាភិបាល​អា​មេ​រិច​បាន​គាំទ្រ​ជំនាញការ​ខ្មែរ​ធ្វើការ​ជួសជុល​បេតិកភណ្ឌ​ដ៏​មហាសាល​នេះ ទុកជា​កេរដំណែល​មនុស្សជាតិ​គ្រប់​ជំនាន់​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close