រឿង​ដែល​លោក​បៃ​ឌិន​ធ្វើ​មុនគេ​បង្អស់​ពេល​ចូលកាន់​តំណែង គឺ​នាំ​អាមេរិក​ចូល WHO វិញ​

​ដោយសារតែ​ការឆ្លង​រាលដាល​កូ​វីដ​១៩ កើនឡើង​នៅលើ​ពិភពលោក ហើយ​តួនាទី​របស់​អង្គការ​សុខភាព​ពិភពលោក​ពិតជា​សំខាន់ នៅក្នុង​សង្គ្រាម​ប្រឆាំង កូ​វីដ​១៩ ។ ទាំងនោះ​ហើយ​បានជា លោក​បៃ​ឌិន នឹង​នាំ​អាមេរិក​ចូល អង្គការ​សុខភាព​ពិភពលោក​ភ្លាម​ក្រោយ​ចូលកាន់​តំណែង​។​

​នៅ​ដល់​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ​លោក​បៃ​ឌិន​នឹង​ចូលកាន់​តំណែង​ប្រធានាធិបតី​អាមេរិក ជា​ផ្លូវការ ហើយ​លោក​នឹង​សម្រេច​កែប្រែ​គោលនយោបាយ មួយចំនួន របស់​អតីត​ប្រធានាធិបតី ។ អ្វីដែល​លោក​បៃ​ឌិន​ធ្វើ​មុន​គឺ​គឺ​នាំ​អាមេរិក​ចូលក្នុង​អង្គការ​សុខភាព​ពិភពលោក​វិញ និង​ចូល​រួមជាមួយ​កម្មវិធី វ៉ាក់សាំង COVAX របស់​អង្គការ​សុខភាព​ពិភពលោក​។​

​តាម​ប្រភពព័ត៌មាន ក្រោយពេល​ចូលកាន់​តំណែង នៅ​ថ្ងៃទី ២០​ខែមករា លោក​បៃ​ឌិន និង ប្រែ​ក្រឡាស់​នយោបាយ​របស់លោក​ត្រាំ​ចំនួន ១៥​ចំណុច របស់លោក​ត្រាំ ក្នុងនោះ​មាន នាំ​អាមេរិក​ចូលក្នុង​អង្គការ​សុខភាព​ពិភពលោក​វិញ ។​ ​តាម​ឯកសារ ដែល​ក្រុម​ផ្លាស់ប្តូរ​អំណាច​របស់លោក​បៃ​ឌិន​បានប្រកាសថា រដ្ឋាភិបាល​ថ្មី​ក្រោម​ការដឹកនាំ​របស់លោក​បៃ​ឌិន នឹងចូលរួម​កិច្ចប្រជុំ​របស់​អង្គការ​សុខភាព​ពិភពលោក នៅក្នុង​សប្តាហ៍​នេះ​ស្តីពី សង្គ្រាម​ប្រឆាំង​កូ​វីដ​១៩​។ ក្រោយ​ជួបពិភាក្សា អាមេរិក និង​សហ​ការណ៍​ជាមួយ WHO ដើម្បី​កែទម្រង់ អង្គការ​សុខភាព​ពិភពលោក​។​

​កាលពី​ឆ្នាំ ២០២០ ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ បានប្រកាសថា អាមេរិក​នឹង​ដកខ្លួន​ចេញពី​អង្គការ​សុខភាព​ពិភពលោក ។ លោក​ត្រាំ បាន​រិះគន់​យ៉ាងខ្លាំង​ដល់ អង្គការ WHO ថា​ចាយលុយ​អាមេរិក​គាំទ្រ ប្រទេស​ចិន​។​ ​កាលពីមុន​អាមេរិក ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​អង្គការ WHO ហើយ​ការសម្រេច​របស់លោក​ត្រាំ ដក​អាមេរិក​ចេញពី​អង្គការ​នេះ ទទួលរង​ការ​ថ្កោលទោស​យ៉ាងខ្លាំង ពី​រដ្ឋសភា​អាមេរិក ក៏ដូចជា​សភា​អឺរ៉ុប ។ រហូតមកទល់​ពេលនេះ អង្គការ WHO ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​សង្គ្រាម​ប្រឆាំង​កូ​វីដ​១៩ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close