ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបានលទ្ធផល ៣៦%ហើយ
ភ្នំពេញ៖ មន្ទីរសាធារណការ រាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ ការដ្ឋានសាងសង់ស្ពានឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចបានលទ្ធផល ៣៦% ហើយ ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់មន្ទីរ សាធារណការ រាជធានីភ្នំពេញ។
ស្ពានឫស្សីកែវឆ្លងកាត់ទន្លេសាប ស្របជាមួយស្ពានដែកបាឡេ មានប្រវែង៩២២ម៉ែត្រ និងទទឹង២០,៥ម៉ែត្រ ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរជើង មានទទឹង១,២៥ម៉ែត្រសងខាង កម្ពស់សរសរស្ពាន សម្រាប់ព្យួរខ្សែកាប ធៀបនឹងកម្រាលស្ពាន៣៤ម៉ែត្រ។
ស្ពាននេះ មានតួនាទីសំខាន់ ក្នុងការរួមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និង ជាសមិទ្ធផលថ្មីមួយទៀត ដែលជាចំណងដៃថ្មី សម្រាប់រាជធានភ្នំពេញពីរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។