អាជ្ញាធរ​ជាតិ​អប្សរា ផ្លាស់ប្តូរ​កម្រាល​ឈើ​ផ្លូវ​ចូល​ប្រាសាទបន្ទាយស្រី​

​ខេត្តសៀមរាប​៖ ទោះបី​បច្ចុប្បន្ន កំណើន​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ ដោយសារ​ជំងឺ​កូ​វីដ​១៩​ក៏ពិតមែន តែ​កិច្ចការងារ​ជួសជុល អភិរក្ស​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​នៅតែ​មមាញឹក​។

​ជាក់ស្តែង កម្រាល​ឈើ​ថ្មើ​ជើង​នៅក្នុង​បរិវេណ​បន្ទាយស្រី ត្រង់ចំណុច​គោ​បុ​រៈ​ទី​២ ឬ​ច្រកចូល​ទី​៣​នៃ​ប្រាសាទ ត្រូវបាន​ក្រុមការងារ​របស់​នាយក​ដ្ឋា​ន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ ដែលមាន​ការចូលរួម​សហការ​ជាមួយ​ក្រុម​ភ្នាក់ងារ​ទេសចរ រួមទាំង​ភ្នាក់ងារ​សណ្ដាប់ធ្នាប់​កំពុង​រៀបចំ​ជួសជុល​ផ្លាស់ប្តូរ​កម្រាល​ឈើ​ថ្មី​។​

​ការជួសជុល​នេះ ត្រូវបាន​អនុវត្ត​ជាប្រចាំ​ដើម្បី​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ និង​បង្ក​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ក្នុងការ​ធ្វើដំណើរ​ទស្សនា​ប្រាសាទ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close