ជើងសិប្បនិម្មិតថ្មី ផ្តល់ជូនរងគ្រោះដោយសារមីន យកទៅប្រើប្រាស់
ខេត្តបាត់ដំបង៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តបាត់ដំបង បានធ្វើការផ្តល់ជើងសិប្បនិម្មិតថ្មី ជូនដល់លោក យ៉ាន់ ហេង ដែលជាជនរងគ្រោះថ្នាក់ដោយសារមីនយកទៅប្រើប្រាស់ក្នុងការសម្រួលដល់ការធ្វើដំណើរ និងការងារប្រចាំថ្ងៃ។
រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាបាននឹងកំពុងជួយអភិវឌ្ឍន៍ និងកាត់បន្ថយភាពភាពក្រីក្ររបស់បងប្អូនជនពិការទាំងនៅក្នុងសហគមន៍ និងតាមទីជនបទឆ្ងាយៗ តាមរយៈការផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទានដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងជនពិការទូទៅ។
អាជ្ញាធរមីន នឹងបន្តជួយកៀរគរធនធានពីប្រទេសម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទានៅក្នុងប្រទេសកម្ពុជា ក្នុងការបន្តនិរន្តភាពផ្តល់សេវារបស់ខ្លួនដល់ជនរងគ្រោះថ្នាក់ដោយសារមីន និងស.ផ.ស និងជនពិការទូទៅឲ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។