ដកហូតមេតំហ្វេតាមីន ២៣ថង់ រួមជាមួយជនសង្ស័យម្នាក់ នៅខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុករតនមណ្ឌល កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិពេជ្រចង្វា ឃុំរស្មីសង្ហារ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ជនសង្ស័យដែលឃាត់នោះ ឈ្មោះ ឈួត ចន្នី ហៅហ៊ីង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ចំណែកវត្ថុតាងចាប់បាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICEចំនួន ២៣ថង់ ទម្ងន់៦៣,៧០ក្រាម, ទូរស័ព្ទដៃចំនួន ១គ្រឿង, ថង់សម្រាប់ច្រករំលែកគ្រឿងញៀន និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋានខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។