ឆ្នាំ​២០២០ សហគមន៍​តំបន់ការពារធម្មជាតិ​អរ​បួន​លើ ក្នុងស្រុក​កោះ​ញែក អា​ចរក​ចំណូល​ពី​ការប្រមូល​អនុផល​ព្រៃឈើ​ជាង ៨​ម៉ឺន​ដុល្លារ​អាមេរិក​

​ខេត្តមណ្ឌលគិរី​៖ ក្នុង​ឆ្នាំ​២០២០ កន្លងទៅ សហគមន៍​តំបន់ការពារធម្មជាតិ​អរ​បួន​លើ ក្នុងស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី អាច​រកប្រាក់​ចំណូល​បានមកពី​ការប្រមូល​អនុផល​ព្រៃឈើ​ចំនួន ៣២១​លាន​រៀល ឬ​ស្មើនឹង​ជាង ៨​ម៉ឺន​ដុល្លារ​អាមេរិក​។

​អនុផល​ព្រៃឈើ​ទាំងនោះ រួមមាន​ដូចជា​៖ ទឹកឃ្មុំ ផ្សិត​ប៉ក់ ផ្សិត​ក្ងោក ជ័រចុង គ្រាប់​ស្លែង ផ្សិត​កញ្ជោ បន្លែបង្ការ​ផ្សេងទៀត​។ សហគមន៍​តំបន់ការពារធម្មជាតិ បាន​ចូលរួម​យ៉ាងសំខាន់​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។

​នេះ​បើតាម​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន បាន​មានប្រសាសន៍​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្នែក​សារព័ត៌មាន ដែល​រៀបចំ​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ WWF ទៅកាន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច ក្នុង​ខេត្តមណ្ឌលគិរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close