អាជ្ញាធរជាតិអប្សរា កំពុងដំណើរការរៀបចំជួសជុលអតីតអាគារសាលាបារាំងចុងបូព៌ានៅខាងលិចប្រាសាទបាយ័ន្ត
ខេត្តសៀមរាប៖ ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ភ្នាក់ងារទេសចរណ៍ ភ្នាក់ងារសណ្តាប់ធ្នាប់ និងភ្នាក់ងារព្រៃឈើ ក្រោមការដឹកនាំរបស់ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា រួមទាំងមានការចូលរួមពីប្រធានសាលាបារាំងចុងបូព៌ា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ បានចុះរៀបចំ បោសសម្អាត រៀបចំថ្មឱ្យមានរបៀបរៀបរយ ដើម្បីត្រៀមជួសជុលអតីតទីស្នាក់ការសាលាបារាំងចុងបូព៌ា ដែលមានទីតាំងស្ថិតនៅខាងលិចប្រាសាទបាយ័ន្ត។
ការជួសជុលអគារសាលាបារាំងចុងបូព៌ានេះ នឹងធ្វើឡើងនៅក្នុងឆ្នាំ២០២១នេះ ក្នុងគោលបំណងសម្រាប់ធ្វើជាកន្លែងរក្សាទុកនូវបុរាណវត្ថុផ្សេងៗ ព្រោះកន្លែងនេះក៏ជាទីតាំងរក្សាទុក និងជួសជុលបុរាណវត្ថុពីសម័យបារាំងមកដែរ ដែលគិតមកដល់ពេលនេះ មានអាយុកាលជាង១០០ឆ្នាំមកហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។