ថៃ បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ជិត ២០០​ទៀត ខណៈ​មាន​អ្នកស្លាប់ កាលពី​ម្សិលមិញ​

​ប្រទេស​ថៃ​៖ អាជ្ញាធរ​ថៃ កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ បាន​រកឃើញ​អ្នក​ឆ្លង Covid-19 ថ្មីៗ​ចំនួន​១៩៨​នាក់ ក្នុងនោះ​១១៨​នាក់​ជា​ករណី​ឆ្លង​នៅក្នុង​ស្រុក ជាហេតុ​នាំអោយ​ចំនួន​ឆ្លង​សរុប​កើន​ឡើងដល់​១​ម៉ឺន​៣​ពាន់​៥០០​នាក់ ។​

​នៅក្នុង​របាយការណ៍​នៅ​ថ្ងៃ​ដដែល​នេះ ក៏មាន​អ្នកជំងឺ Covid-19 ម្នាក់​បន្ថែមទៀត​ក៏​ស្លាប់​ផងដែរ ដែល​ធ្វើអោយ​អ្នក​បាត់​បង់ជីវិត​ដោយសារ​ជំងឺឆ្លង​នេះ​កើន​ឡើងដល់​៧៣​នាក់ ។ ​អ្នកនាំពាក្យ​រង​នៃ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​១៩​របស់​ថៃ លោក អា​ពីសា​ម៉ា​យ ស្រី​សាង​សន បាន​និយាយថា អ្នកស្លាប់​ថ្មី​ជា​ស្ត្រី​វ័យ​៧៣​ឆ្នាំ​ដែល​បាន​ទាក់ទង​ជិតដិត​ជាមួយ​អ្នកជំងឺ​កូ​វីដ​១៩​ម្នាក់ នៅក្នុង​គ្រួសារ​គាត់​នៅ​ខេត្ត​សាមុត សា​ខន ។​

​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូ​វីដ​១៩​របស់​ថៃ​បាន​បញ្ជាក់ថា ខេត្ត​សាមុត សា​ខន មាន​អ្នក​ឆ្លង​ថ្មី​ច្រើនជាងគេ​គឺ​៧៦​នាក់ បន្ទាប់មក​ទីក្រុង​បាងកក​មាន​ចំនួន​២១​នាក់ និង​ខេត្ត​សាមុត ប្រា​កាន មាន​ចំនួន​១២​នាក់ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close