អន្តរក្រសួង គ្រោងរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី២ រយៈពេល២ថ្ងៃ នៅខេត្តសៀមរាប
ខេត្តសៀមរាប៖ ឯកសារទស្សទាន ស្តីពីការរៀបចំវេទិកាជាតិអេកូទេសចរណ៍ លើកទី២ ដែលនឹងប្រារព្វឡើងនាថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២១ នៅខេត្តសៀមរាប។
វេទិកានេះ ធ្វើឡើងខណៈដែលវិស័យទេសចរណ៍ពិភពលោក មានកំណើតក្នុងរង្វង់ប្រមាណ ៥% ក្នុងមួយឆ្នាំ វិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍មានកំណើនប្រមាណ ២០% ជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ ទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ ត្រូវបានចាត់ទុកថា ជាសសរស្តម្ភក្នុងការធានាអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។
ដើម្បីជំរុញការអភិវឌ្ឍសងគមន៍ទេសចរណ៍ និអអេកូទេសចរណ៍នេះ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ តាមរយៈសេចក្តីសម្រេច ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៧ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន រដ្ឋមន្ត្រីក្រសួងបរិស្ថានជាអនុប្រធានអចិន្ត្រៃយ៍ និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាន និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងគណៈអភិបាលរាជធានីខេត្ត ជាសមាជិក។
សូមអានសេចក្តីប្រកាសលំអិត៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។