លោកដូណាល់ត្រាំប្រកាសថាទី​តាំង​សាកល្បងបរមាណូ៤​កន្លែង​របស់កូរ៉េខាងជេីងត្រូវបានបំផ្លាញ

សហរដ្ឋអាមេរិក ៖ នៅ​ក្នុង​កិច្ចប្រជុំ​នៅ​សេតវិ​មាន ប្រធានាធិបតី​អាមេរិក​ដូណាលត្រាំ​បាន​បញ្ចាក់​ថា “កូរ៉េ​ខាង​ជើង​បាន​ផ្អាកសកម្មភាពដឹក​ជញ្ជូន​មី​សីុល ក្នុង​នោះ​មាន​មី​សីុល​ឆ្លង​ទ្វីប ព្រមទាំងបាន​បំផ្លាញ​ទី​តាំង​សាកល្បងមី​សីុលឆ្លង​ទ្វីប”។ ជាការ​ពិត​កូរ៉េ​ខាង​ជើង បាន​បំផ្លាញ​ទី​តាំង​សាកល្បង ធំៗ​ចំនួន​៤កន្លែង។ ​ចំណុច​សំខាន់​នោះ​គឺ ដំណើរ​ការលុបបំ​បាត់​បរមាណូ​កំពុង​តែ​ចាប់​ផ្តើម។

សកម្មភាព​ខាង​លើ​គឺជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា​ទី​ក្រុង​ព្យុង​យ៉ាង ពិត​ជា​មាន​បំណង​បោះ​បង់បរមាណូ ដើម្បី​ទទួល​បាន​នៅ​សន្តិភាព និង​ការអភីវឌ្ឍន៍។ ប្រធានាធិបតី​អាមេរិក បាន​ឲ្យ​ដឹងថា ទី​ក្រុង​ព្យុង​យ៉ាង​បាន​ចាត់​ទុកបរមាណូ គឺជា​ការ​ស្លាប់​រស់ ក្នុង​ការ​ប្រឈម​មុខ​ជា​មួយ​អាមេរិក ប៉ុន្តែមេ​ដឹក​នាំ​ គីម ជុងអ៊ុន បាន​បញ្ចាក់​ថា កូរ៉េ​ខាង​ជើង​នឹង​បញ្ចប់​កម្មវិធី​បរមាណូ ប្រសិន​បើសន្តិសុខ​ត្រូវ​បាន​ធានា ។

កន្លង​មករដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក James Mattis បញ្ចាក់​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន ពាក់​ព័ន្ធ​និង​សកម្មភាព ឆ្ពោះ​ទៅ​រកការលុបបំ​បាត់​បរមាណូ ចាប់​តាំង​ពីជំនួបជាប្រវត្តិសាស្ត្រ នៅ​ថ្ងៃ​ទី១២ខែមិថុនា។ កន្លង​​​​មក​​​សារ​​​​​​​ព័ត៌មាន 38 North របស់​អាមេរិក​បាន​ផ្សាយ​ថា តាម​រូបភាព​ផ្កាយរណប កូរ៉េ​ខាង​ជើង បាន​បំផ្លាញ ទី​តាំង​សាកល្បងកាំជ្រួច​មី​សីុល នៅ​ជិត​ទី​ក្រុង Kusong ភាគ​ខាង​ជើង​ប្រទេស​នេះ។

សូមជម្រាបថា កន្លងមកអាមេរិក​និង​កូរ៉េ​ខាង​ជើង បាន​ព្រម​ព្រៀង​គ្នា ក្នុង​ការបញ្ចូន​ធាតុ ទាហាន​អាមេរិក នៅ​ក្នុង​សង្គ្រាម​ឧបទ្វីប​ពី​កូរ៉េ​ខាង​ជើង ទៅ​កាន់​អាមេរិក​វិញ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​តាម​កិច្ច​ព្រម​ព្រៀង​ប្រទេស​​ទាំង​ពីរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close