រថយន្តធំ ៣គ្រឿង បុកបន្តគ្នា លើផ្លូវជាតិលេ៤ គៀបជាប់អ្នកបើកបរម្នាក់ របួសធ្ងន់
ខេត្តព្រះសីហនុ៖ យ៉ាងហោចណាស់រថយន្តធំចំនួន ៣គ្រឿង បានបុកបន្តគ្នា នៅលើផ្លូវជាតិលេ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីម៉ោងជាង១១យប់ ថ្ងៃ២៥ ខែមករា ឆ្នាំ២០២១ម្សិលមិញ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ហេតុការណ៍នេះ បណ្តាលឲ្យអ្នកបើកបរម្នាក់ របួសគៀបជាប់ក្នុងរថយន្ត។ តាមសមត្ថកិច្ច ថា ករណីនេះបណ្តាលមកពីអ្នកបើកបរថយន្ត មិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3A-4468 ដែលចតឈប់ស្ងៀមទិសដៅផ្ទុយគ្នា នៅលើចិញ្ចើមផ្លូវក្រួសក្រហម បន្ទាប់មកបានរុញមកបុករថយន្ត ១គ្រឿងទៀត ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3D-8957 ដែលចតឈប់ក្រោយរថយន្ត HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3A-4468។
ក្រោយពេលកើតហេតុ សមត្ថកិច្ច បានចុះអន្តរាគមន៍ និងចាត់ចែងដោះស្រាយតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។