ឥណ្ឌា សម្រេចបិទ App TikTok របស់ចិន ជាអចិន្ត្រៃយ៍
ឥណ្ឌា៖ ក្រសួងអេឡិចត្រូនិច និងបច្ចេកវិទ្យាព័ត៌មានឥណ្ឌាបានចេញសេចក្ដីជូនដំណឹងថ្មីថា រដ្ឋាភិបាលឥណ្ឌាបានសម្រេចហាមឃាត់កម្មវិធី App របស់ចិនចំនួន ៥៩ ក្នុងនោះរួមមានទាំង TikTok ជាអចិន្ត្រៃយ៍ ។
ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលឥណ្ឌាបានថ្លែងប្រាប់សារព័ត៌មាន Times of India ថា រដ្ឋាភិបាលមិនពេញចិត្តនឹងការឆ្លើយបត ឬការពន្យល់របស់ក្រុមហ៊ុន App ទាំង៥៩នោះទេ ដួច្នេះហើយទើបរដ្ឋាភិបាលសម្រេចចិត្តបិទកម្មវិធីទាំងនោះជាអចិន្ត្រៃយ៍ ។
សូមរំលឹកផងដែរថា កន្លងមក រដ្ឋាភិបាលឥណ្ឌាបានទុកឱកាសអោយកម្មវិធី App ទាំង៥៩ខាងលើនេះ ធ្វើការបកស្រាយ និងពន្យល់ពីគោលជំហរបស់ពួកគេ ក្នុងការអនុលោមតាមច្បាប់ប្រទេសឥណ្ឌា ជាពិសេសគឺច្បាប់ការងារ ភាពជាឯកជន និង សន្តិសុខសុវត្ថិភាព ទិន្នន័យផ្ទាល់ខ្លួន និងសន្តិសុខជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។