សូម​ប្រុងប្រយ័ត្ន​! គ្រឿងសម្អាង​ក្លែងក្លាយ និង​សម្ភារ​បរិក្ខារ​ពេទ្យ​រាប់​សិបតោន ត្រូវ​សមត្ថកិច្ច​បង្ក្រាបបាន នៅ​ខណ្ឌ​ច្បារអំពៅ​

​ភ្នំពេញ​៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច កាលពី​ថ្ងៃទី​២៥ ខែ​កម​រា ឆ្នាំ​២០២១ ម្សិលមិញ បាន​ចុះបង្ក្រាប​ករណី​នាំចូល ស្តុក​ទុក និង​ចែកចាយ​គ្រឿងសម្អាង​ក្លែងក្លាយ និង​សម្ភារ​បរិក្ខារ​ពេទ្យ​គ្មាន​ច្បាប់​អនុញ្ញាត នៅ​ឃ្លាំង​មួយកន្លែង ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ បាន​ដកហូត​វត្ថុតាង​បាន រួមមាន​៖
* សាប៊ូ​ចម្រុះ​ម៉ាក​ចំនួន ១២៤​កេស ស្មើ ២,៧៨៩​គីឡូក្រាម​
* ទឹក​លាង​ក្រចក​ចំនួន ៥៥​កេស ស្មើ ១,៥៧៥​គីឡូក្រាម​
* ម៉ាស Medical Face Mask ចំនួន ១,៨០០​ប្រអប់​
* ម្ជុល​ជ័រ​ចាក់​សេរ៉ូម​ចំនួន ១,០០០​ដើម​។​

​ករណីនេះ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឲ្យ​សមត្ថកិច្ច​ចម្រុះ​ធ្វើការ​ឃាត់ទុក​សម្ភារៈ​ទាំ​ង​អស់ នៅក្នុង​ឃ្លាំង​ជា​បណ្តោះអាសន្ន និង​បិទ​ផ្លុំ​បេ​ទីតាំង​ខាងលើ និង​បាន​នាំ​តំណាង​ម្ចាស់​ទីតាំង​ខាងលើ មក​នាយកដ្ឋាន​ដើម្បី​បន្ត​នីតិវិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close