ដំណឹង​ល្អ​! ថ្ងៃនេះ មាន​ករណី​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩​ចំនួន ១១​នាក់ ខណៈ​អត់​មាន​អ្នក​ឆ្លង​ថ្មី​ទេ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ឲ្យ​ដឹងថា មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​នោះទេ មានតែ​ករណី​ព្យាបាល​ជាសះស្បើយ​អ្នកជំងឺ​១១​នាក់​។​

​ក្រសួង បញ្ជាក់ទៀតថា ករណី​ជាសះស្បើយ​សរុប​ចំនួន ១១​នាក់ ដែលជា​ពលករ​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ ដោយ​ពួកគាត់​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​ក្ខ​វីដ​-១៩ ចំនួន​០២​លើក ត្រូវបាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​នេះ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៤៦០​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​ចំនួន​៤២៣​នាក់ និង​អ្នកជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​៣៧​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close