ហ្វីលីពីន រកឃើញ​ករណី​ឆ្លង​វីរុស​កូ​វីដ​១៩ ទម្រង់​ថ្មី ក្នុង​សហគមន៍​

​ហ្វីលីពីន​៖ អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន បាន​អះអាង​ពី​ការរកឃើញ​ករណី​ឆ្លង​ក្នុង​សហគមន៍ នៃ​វីរុស​អង់គ្លេស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី ដែល​ឆ្លង​ខ្លាំង​ជាង​មេរោគ​កូ​រ៉ូ​ណា​ទៅទៀត​។

​អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ហ្វីលីពីន លោកស្រី ម៉ា​រៀ រ៉ូ​សារី​អូ វើ​ហ្សេ បាន​ប្រាប់​សារព័ត៌មាន ANC ថា ឥឡូវនេះ យើង​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍ ដែល​បុគ្គល​មាន​ផ្ទុក​វីរុស​ទម្រង់​ថ្មី​បាន​ចម្លង​ដល់​សហគមន៍ និង​ក្រុមគ្រួសារ​របស់​ពួកគេ ។

​បើតាម​ក្រសួងសុខាភិបាល​ហ្វីលីពីន វីរុស B117 បាន​រីក​រាលដាល​ក្នុងចំណោម​មនុស្ស​ចំនួន​១២​នាក់​នៅ​ខេត្ត Bontoc ភាគ​ខាងជើង ។ ករណី​ដំបូង​នៃ​វីរុស​អង់គ្លេស​នេះ ត្រូវបាន​រកឃើញ​លើ​ជនជាតិ​ហ្វីលីពីន​ម្នាក់ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​អារ៉ាប់​រួម ។​

​គួរបញ្ជាក់​ផងដែរ​ថា ពិភពលោក​កំពុង​ព្យាយាម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស B117 ថ្វីបើ​មាន​បម្រាម​ធ្វើដំណើរ​, ការបិទ​ទីតាំង និង​វិធានការ​រឹតបន្តឹង​នៅក្នុង​ប្រទេស​ជាច្រើន​ក៏ដោយ ចំពេល​មានការ​ព្រួយបារម្ភ​ថា វា​មិន​ត្រឹមតែ​ឆ្លង​ខ្លាំង​ជាង​ជំងឺ Covid-19 ទេ ប៉ុន្តែ​វា​ក៏​សម្លាប់​មនុស្ស​សាហាវ​ជាង Covid-19 ផងដែរ ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close