លោក Antony Blinken ក្លាយជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក​

​លោក​Antony Blinken បទពិសោធ​ខ្ពស់ ក្នុងការ​ទំនាក់ទំនង​អន្តរជាតិ គឺជា​ក្តីសង្ឃឹម​របស់​ប្រធានាធិបតី​បៃ​ឌិន ក្នុង​ការស្តា​ទំនាក់ទំនង​ជាមួយ​សហ​គម​ន៍​អន្ក​តរ​ជាតិ​ឡើងវិញ ។​ ​នៅ​ថ្ងៃទី ២៦​ខែមករា (​ពេលវេលា​នៅ​អាមេរិក ) ព្រឹទ្ធសភា​បាន​បោះឆ្នោត​អនុម័ត​តែងតាំង​លោក​Antony Blinken ធ្វើជា​រដ្ឋមន្ត្រីការបរទេស​អាមេរិក ។​ ​ជាមួយនិង​សំ​ឡែ​ង​គាំទ្រ​៧៨ ទល់​និង​២២ លោក​Antony Blinken បាន​ក្លាយជា​រដ្ឋមន្ត្រី ការបរទេស ទី ៧១​របស់​អាមេរិក ។

​លោក Antony Blinken ជា​រដ្ឋមន្ត្រី​ទី​៤ ហើយ​ក្នុង​រដ្ឋា​ភី​បាល​របស់​ប្រធានាធិបតី​ត្រាំ ត្រូវបាន​ព្រឹទ្ធសភា​អនុម័ត​។ កន្ល​ន​មក ព្រឹទ្ធសភា អាមេរិក ពាន​អនុម័ត ជ្រើសរើស លោកស្រី​Janet Yellen កាន់តំណែង​រដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ លោក Lloyd Austin កាន់តំណែង​រដ្ឋមន្ត្រី​ការពារជាតិ និង​លោកស្រី Avril Haines អគ្គនាយក​ចារកិច្ច​អាមេរិក ។​

​លោក​Antony Blinken មាន​រហ័ស​នាម​ថា​អ្នកការ​ពាំ​រស​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ជុំវិញ​ពិភពលោក នឹង​ជាទី​ប្រឹក្សា​គោលនយោបាយ​កិច្ចការបរទេស របស់​ប្រធានាធិបតី​បៃ​ឌិន ។ តាម​គម្រោង លោក Antony Blinken​នឹង​ស្បថ​ចូលកាន់​តំណែង​ណៅ​ថ្ងៃទី ២៦​ខែមករា​នេះ​(​ពេលវេលា​អាមេរិក​)​។​
​នៅក្នុង​ការសាកសួរ​នៅ​ព្រឹទ្ធសភា កាលពី​ថ្ងៃទី ១៩​ខែមករា លោក​Antony Blinken បាន​សន្យា ថា​ពេល​ចូលកាន់​តំណែង លោក​នឹង​សហការ ចែករំលែក​ព័ត៌មាន ជាមួយ​សភា និង រក្សា​ស្ថានទូត​អាមេរិក​នៅ ជេ​រ៉ូ​សា​ឡឹម ក៏ដូចជា​ដោះស្រាយ​បញ្ហាសំខាន់​នៅ​មជ្ឈិមបូព៌ា ចិន និង​រុស្ស៊ី​។​

​លោក​Antony Blinken អាយុ​៥៨​ឆ្នាំ ធ្លាប់ កាន់តំណែង​ជា​រដ្ឋលេខាធិការ​ក្រសួងការបរទេស ក្នុង​រដ្ឋ​កាល​របស់​អតីត​ប្រធានាធិបតី​អូ​បា​ម៉ា​។ លោក​Antony Blinken ធ្លាប់​ធ្វើជា​ទីប្រឹក្សា​ឲ្យ​លោក​បៃ​ឌិន ពេល​នៅ​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close