មន្ទីរព័ត៌មានខេត្តសៀមរាបរៀបចំពិធីសំណេះ​​​សំ​​​ណាល​​​ជាមួយអ្នកសារព័ត៌មាន និងគេហទំព័រ

សៀមរាប ៖ នៅវេលាម៉ោង ០២ នឹង៣០នាទី នាសៀលថ្ងៃសុក្រទី២២ មិថុនា ២០១៨ នេះ មន្ទីរព័ត៌មានខេត្តក្រោមការចង្អុលបង្ហាញណែនាំរបស់ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងព័ត៌មានបានរៀបចំពិធីសំណេះសំណាល ជាមួយ អ្នកសារព័ត៌មាន

និងគេហទំព័រ ក្នុងខេត្តសៀមរាបទាំងអស់ដើម្បីផ្សព្វផ្សាយប្រកាសអន្តរក្រសួងលេខ ១៧០ ប្រក ដែលផ្សព្វផ្សាយពីក្រមសីលធម៌ ក្រោមអធិបតីភាពឯកឧត្តម លី សំរិទ្ធិ អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណះអភិបាលខេត្តសៀមរាប នឹងឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ព្រមទាំងមន្រ្តីរាជការក្រោមឱវាទមន្ទីរនិងអ្នកកាសែតចូលរួមប្រមាណ ៦០នាក់ផងដែរ ។

បន្ទាប់ពីប្រធានមន្ទីរព័ត៌មានបានអានរបាយការណ៍និងប្រកាសរបស់អន្តរក្រសួងរួចមក ឯកឧត្តម គណះអធិបតីបានលើកឡើងថា “ការចូលរួមរបស់អ្នកសារពត៌មាន ក្នុងការអភិវឌ្ឍន៍សង្គមជាតិមានសារសំខាន់ណាស់ គឺជាកញ្ចក់ឆ្លុះ ទោះបីអ្នកខ្លះថាមិនសំខាន់ក៍ដោយ ក៏អ្នកកាសែតមានសារសំខាន់ណាស់ ឧទាហរណ៏ដូចជាអំបិលអ្នកថាមិនប្រៃក៏ដោយ ក៏អំបិលនៅតែប្រៃ” ។

ទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមបានដាស់តឿនអោយអ្នកសារព័ត៌មាន គោរពក្រមសីលធម៌ វិជ្ជាជិវះអោយបានត្រឹមត្រូវ សរសេរអ្វីអោយពិត។ បន្ទាប់ពីពិធីសំណេះសំណាលបានបញ្ចប់ មន្ទីរព័ត៌មានខេត្តបានរៀបចំទទួលបាយសាមគ្គីផងដែរ៕

Image may contain: 2 people, indoor

Image may contain: 12 people, including ច័ន្ទ សុភាព សៀមរាប and Kong Chhim, people standing

Image may contain: 18 people, including Kong Chhim, សុវណ្ណ ឡែម, Lay Hour, ច័ន្ទ សុភាព សៀមរាប and Ly Samreth, people standing

Image may contain: one or more people and people sitting

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close