នគរបាល​រាជធានី​ភ្នំពេញ បើក​វគ្គ​ហ្វឹកហាត់​កីឡា​កា​រ៉ា​តេ​ដូ ដល់​មន្ត្រី​អន្តរាគមន៍ ៥០​នាក់

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នៅ​សាលប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បេ​ី​កវគ្គ​ហ្វឹកហាត់​ក្បាច់គុន​កា​រ៉ា​តេ ដល់​មន្ត្រី​អន្តរាគមន៍​សរុប​ចំនួន ៥០​នាក់ (​ស្រី ០៤​នាក់ ) ដោយ​ត្រូវ​ហ្វឹកហាត់​រយ​:​ពេល ០៦​ខែ ចាប់ពី​ថ្ងៃទី​២៧ ខែមករា ដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម សាស្ត្រាចារ្យ សា​មឺ​ឌី សុ​ី​វ​ឌ្ឍ​នា អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា និង​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​លោក លោកស្រី​ស្នងការរង លោក លោកស្រី​នាយការិយាល័យ​ជំនាញ និង​លោក​អធិការ​ខណ្ឌ​ទាំង​១៤​ផងដែរ ។

​ក្នុង​ពិធី​បើក​វគ្គ​នេះដែរ​ក៏មាន​សម្តែង​បង្ហាញ​ក្បាច់គុណ​កា​រ៉ា​តេ​ដូ ដោយ​លោកគ្រូ​បង្វឹក​ចំនួន​៥​នាក់ ជូន​ដល់​គណ​:​អធិបតី និង​ភ្ញៀវកិត្តិយស​ទាំងអស់​ដើម្បី​បាន​ទស្សនា ។ មុននឹង​មានមតិ​ចូលរួម​ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា បាន​ឡើង​ប្រគល់​សញ្ញាប័ត្រ​ខ្សែក្រវ៉ាត់​ខ្មៅ ៣​ដាន់ ជូន​ដល់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជា​កិច្ច​បន្ត​ឯកឧត្តម ម៉ី​សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា បាន​ឡើង​មានមតិ និង​បង្ហាញ​អំពី​ប្រវត្តិ​ខ្លីៗ​នៃ​ដំណើរការ​ករ​កើត​កីឡា​កា​រ៉ា​តេ​ដូ​ផងដែរ​។​

​ក្នុងឱកាស​នោះដែរ​ឯកឧត្តម អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​ដូ បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ​អស់​ដែល​តែងតែ​យកចិត្តទុកដាក់ ទទួលស្គាល់​នូវ​សមត្ថភាព និង​បានអនុញ្ញាត​ឲ្យ​បង្កើតជា​សាលា​កា​រ៉ា​តេ​ដូ​នៅ​កម្ពុជា ដែលជា​សមាជិក​កា​រ៉ា​តេ​ដូ​ពិភពលោក ជាពិសេស​គឺមាន​ការទទួល​ស្គាល់​ពី​ប្រទេស​ជប៉ុន​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម អនុប្រធាន​សហព័ន្ធ​កា​រ៉ា​តេ​ដូ​កម្ពុជា ដែល​បាន​ចំណាយពេល​វេលា​ដ៏​មានតម្លៃ​ដើម្បី​ជួយ​ដឹកនាំ​លោក លោកស្រី​គ្រូបង្វឹក​មកជួយ​ហ្វឹកហាត់​កងកម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ឲ្យ​ទទួលបាន​សុខភាព​ល្អ វិធី​ការពារ​ខ្លួន ក៏ដូចជា​ងាយស្រួល​ក្នុង​ការចេញ​ប្រតិបត្តិ​ការណ៍​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ ជាពិសេស​ឯកឧត្តម​ស្នងការ បាន​គោរព​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគ​បាល​ជាតិ ដែល​បានផ្តល់​មតិ​ផ្តួចផ្តើម ដើម្បី​ឲ្យ​មានការ​រៀបចំ​នូវ​ការហ្វឹកហាត់​នេះ ឯកឧត្តម​ស្នងការ បានផ្តល់​មតិ​ណែនាំ​បន្ថែម​ដល់​សិក្ខាកាម​ទាំងអស់​ត្រូវគោរព​វិន័យ និង​ខិតខំ​ស្តាប់ ហ្វឹកហាត់​តាម​ការណែនាំ​របស់លោក​លោកស្រី​គ្រូបង្វឹក ដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អប្រសើរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close