ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ២នាក់ទៀត ខណៈ ១០នាក់ បានជាសះស្បើយ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ខណៈអ្នកជំងឺ១០នាក់ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
ក្រសួង បញ្ជាក់ទៀតថា អ្នកជំងឺទាំង២នាក់ ទើបរកឃើញឆ្លងកូវីដ១៩នោះ ជាពលករខ្មែរមកធ្វើដំណើរមកពីប្រទេសថៃម្នាក់ និងម្នាក់ទៀត ជាដំណើរមកពីប្រទេសកូរ៉េខាងត្បូង។ ដោយលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ របស់ពួកគាត់ គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
រីឯករណីជាសះស្បើយអ្នកជំងឺទាំង ១០នាក់ គឺ ៨នាក់ ជាពលករខ្មែរ ដែលបានធ្វើដំណើរមកពីប្រទេសថៃ និងជាអ្នកដំណើរមកពីក្រៅចំនួន ២នាក់។ អ្នកទាំង១០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៦៣នាក់ ក្នុងនោះអ្នកជំងឺព្យាបាលជាសះស្បើយចំនួន ៤៣៨នាក់ និងអ្នកជំងឺកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ២៥នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។