​ខេត្ត​ពោធិ៍សាត់​នឹង​បង្កើត​ស្រុក​មួយ​ថ្មី​ទៀត នៅ​ឆ្នាំ​២០១៩

ខេត្ត​ពោធិ៍សាត់​នឹង​មាន​ស្រុក​ថ្មី​មួយ​បន្ថែម​ទៀត ដែល​បំ​បែក​ចេញ​ពី​ស្រុក​បាកាន នៅ​ឆ្នាំ​២០១៩​ខាង​មុខ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក ម៉ៅ ធនិន អភិបាល​ខេត្ត​ពោធិ៍សាត់ ក្នុង​ឱកាស​សំណេះសំណាលជា​មួយ​ប្រជា​ពលរដ្ឋ​នៅ​ឃុំតាលោ ជិត​៣​ពាន់​នាក់ កាលពី​ពេល​ថ្មីៗ​នេះ។

លោក ម៉ៅ ធនិន បាន​ឲ្យ​ដឹងថា ការបង្កើត​ស្រុក​ថ្មី​នេះ ត្រូវ​បាន​សុំការ​ឯកភាព ពីសម្តេ​ចក្រ​ឡា ហោម ស ខេង ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ កាលពី​ថ្ងៃ​សម្ពោធ​អគារ​រដ្ឋបាល ថ្មី​សាលា​ខេត្ត​ពោធិ៍សាត់ នាពាក់​កណ្តាល​ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ។

ទន្ទឹម​នេះ សម្តេច​ក៏​បាន​ឯកភាព​យល់​ព្រម​តាម​ការ​ស្នើសុំ ឲ្យ​បង្កើត​ស្រុក​ថ្មី​មួយ ដែល​ប្រជា​ពលរដ្ឋ​បាន​សម្រេច​ឲ្យ​ប្រើ​ឈ្មោះ​ថា “​ស្រុក​សំសាន្ត” ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្តល់​សេវា​សាធារណៈ ជូន​ប្រជា​ពលរដ្ឋ ឲ្យ​កាន់​តែ​ជិត កាន់​តែលឿន មាន​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close