វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៩នាក់ទៀត ក្នុងសហគមន៍
វៀតណាម៖ វៀតណាមខាងជើង រួមមានទីក្រុងហាណូយ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៩នាក់បន្ថែមនៅព្រឹកថ្ងៃសុក្រនេះ ដោយករណីឆ្លងទាំងអស់សុទ្ធ តែជាប់ពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ។
ជាមួយនឹងចំនួនថ្មីនេះ វៀតណាមមានអ្នកឆ្លងកូវីដ ១៩សរុប ១ពាន់ ៦៥១ករណី ក្នុងនោះអ្នកជំងឺ ៣៥នាក់ស្លាប់ និង ១៧៤នាក់ កំពុងនៅមានវីរុសកូវីដ១៩នៅឡើយ។ មកទល់ពេលនេះ ទីប្រជុំជនជីលីញ ដែលមានមនុស្សប្រមាណ ២២ម៉ឺននាក់ ត្រូវបិទខ្ទប់២១ថ្ងៃ នៅពេលខេត្តហាយហ្វឿង របស់ទីក្រុងនេះ អនុវត្តវិធានការគម្លាតសង្គមនៅកំរិតខុសៗគ្នានៅទូទាំងខេត្ត ។
បច្ចុប្បន្នវៀតណាម បានបង្កើនរយៈពេលធ្វើចត្តាឡីស័កពី១៤ថ្ងៃ មក២១ថ្ងៃ បន្ទាប់ពីការផ្ទុះកូវីដ១៩ ក្នុងសហគមន៍ ។ ឆ្លើយតបនឹងបញ្ហាខាងលើនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន សួនហ្វុក ក៏បានបញ្ជាអោយអ្នកជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងចុងក្រោយនេះ ធ្វើចត្តាឡីស័ក២១ថ្ងៃជំនួសអោយ១៤ថ្ងៃដូចសព្វមួយដង ។
វិធានការតឹងរឹងជាងមុននេះ ត្រូវបានប្រកាន់យកដោយសារវៀតណាម កំពុងរងការវាយប្រហារពីវីរុសកូរ៉ូណាប្រភេទថ្មីដូចនៅអង់គ្លេស ដែលឆ្លងលឿន និងអាចសម្លាប់មនុស្សខ្លាំងជាងមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។