រកឃើញ​ពលករ​ខ្មែរ​ម្នាក់ទៀត ឆ្លង​កូ​វីដ​១៩

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​ពលករ​ខ្មែរ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ថៃ​ម្នាក់​ថែមទៀត ឆ្លង​កូ​វីដ​១៩ តែ​មិនមាន​ករណី​ព្យាបាល​ជា​អ្នកជំងឺ​កូ​វីដ​១៩ ជាសះស្បើយ​នោះទេ​។​

​ក្រសួង បញ្ជាក់ទៀតថា អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​នេះ​ជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​២០​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ភូមិ​តា​មុំ ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០២១ បច្ចុប្បន្នកំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ៤៦៦​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៤៤៣​នាក់ និង​អ្នកជំងឺ​២៣​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close