បង្ក្រាប​ទីតាំង​ជល់​មាន់ ឃាត់ខ្លួន ២៦​នាក់ នៅ​ស្រុក​សំពៅ​លូន

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២១ ចុង​សប្តាហ៍​កន្លងទៅនេះ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន បាន​ចុះបង្ក្រាប​ករណី​ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់​មួយ​ករណី នៅក្នុង​ភូមិ​ទួល​ក្រសាំង ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដោយ​ឃាត់ខ្លួន​មនុស្ស​ចំនួន ២៦​នាក់​។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជន​ដែល​ឃាត់ខ្លួន​នោះ ជា​អ្នកប្រព្រឹត្ត និង​ដកហូត​វត្ថុតាង រួមមាន​៖ ម៉ូតូ​ចំនួន​២១​គ្រឿង​, មាន់​ជល់​ចំនួន ៤​ក្បាល​, សង្វៀន​ជល់​មាន់​ចំនួន​១, ស៊ុំមាន់​ចំនួន​៦, ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១, ម៉ាស៊ីន​ចុច​កំណត់​នាទី​ចំនួន​១​។​

​ក្រោយពី​បានធ្វើ​ការសាកសួរ​រួចមក នគរបាល​ជំនាញ បានធ្វើ​ការអប់រំ ដោយមាន​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​បន្តទៀត និង​ឱ្យ​ក្រុមគ្រួសារ ធានា​វិលត្រឡប់​ទៅ​មូលដ្ឋាន​វិញ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close