រថយន្ត​ដឹក​ថ្នាំពេទ្យ ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ស្ទើ​អស់ទាំង​ស្រុង នៅ​ស្រុក​កៀនស្វាយ​

​ខេត្តកណ្តាល​៖ រថយន្ត​ដឹក​ថ្នាំពេទ្យ​មួយគ្រឿង ខណៈ​ដើរ​ដាក់​ឲ្យ​មូ​យ ស្រាប់តែ​ឆ្លង​ចរន្ត​ឆេះ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​ថ្ងៃទី​១ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ នៅ​ចំនុច​ផ្លូវ​ប៉េ​តុង ក្នុងភូមិ​ទួល​ត្នោត ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ចំពោះ​សំភារៈ​ខូចខាត រួមមាន​៖ រថយន្ត​១​គ្រឿង ម៉ាក​ISTANA Super Prime ពណ៌​ស ផ្លាកលេខ ភ្នំពេញ 2AG.4419​។​

​បើតាម​សមត្ថកិច្ច បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ខាងលើ បាន​ដឹក​ថ្នាំពេទ្យ​ទៅ​ដាក់អោយ​ម៉ូយ​តាម​ដេប៉ូ រួចហើយ​បានធ្វើ​ដំណើរ​មកវិញ​មកដល់​ចំនុចកើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បាន​ផ្ទុះ​សេ​ខ្សែភ្លើង​ (​ឆ្លង​ចរន្ត​អគ្គីសនី​) បណ្តាលអោយ​ឆេះ​រថយន្ត​តែម្តង ខូចខាត​ស្ទើរ​ទាំងស្រុង​។​

​ក្រោយ​កើតហេតុ កម្លាំង​ជំនាញ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​អន្តរា​គម​ន៏​ពន្លត់ភ្លើង​ឲ្យ​រលត់​ផងដែរ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close