ឃាត់ខ្លួនបុរសម្នាក់ ដកហូតគ្រឿង ១០កូនថង់ នៅស្រុកមោងឫស្សី
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី០១ ខែ កុម្ភះ ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកមោងឫស្សី បានចុះបង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
នគរបាលជំនាញ បានឲ្យដឹងថា ជនសង្ស័យខាងលើ ឈ្មោះ ប៊ន ប៊ុន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ រីឯវត្ថុតាងចាប់បាន៖ ម្សៅក្រាមពណ៍សថ្លាចំនួន ១០កូនថង, ទូរសព្ទ័ដៃចំនួន ២គ្រឿង, កាបូបដាក់ប្រាក់ចំនួន១ និងប្រាក់រៀលចំនួន ២០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល បញ្ជូនទៅកាន់ការិយាល័យជំនាញ នៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។