បង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកសង្កែ
ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលស្រុកសង្កែ បានចុះបង្ក្រាបករណីគ្រឿងញៀន និងបានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចក្រុមទី៧ ក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
ជនសង្ស័យ ឈ្មោះ អាង សុខណាង ហៅតុល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងចាប់បាន រួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ៤ថង់ ទូរស័ព្ទដៃចំនួន ២គ្រឿង
លុយ និងសម្ភារៈមួយចំនួនទៀត។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ បញ្ជូនទៅការិយាល័យជំនាញ នៅស្នងការដ្ឋាន ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។