ប៉ាគីស្ថានអនុម័តចាក់វ៉ាក់សាំង កូវីដ១៩ របស់ក្រុមហ៊ុនSinopharm
រដ្ឋាភិបាល ប៉ាគីស្ថាននៅថ្ងៃទី៣ខែកុម្ភៈនេះ មជ្ឈមណ្ឌលជាតិបញ្ជាការ និងប្រតិបត្ដិការ (NCOC) នៃប្រទេសប៉ាគីស្ថាន បានប្រកាសថាវ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន Sinopharm ដែលបានបរិច្ចាគដល់បុគ្គលិកសុខាភិបាលជួរមុខរបស់ខ្លួន ត្រូវបានចាប់ដំណើរការចាក់ជាផ្លូវការ នៅទូទាំងប្រទេសហើយ ។
NCOC បានធ្វើពិធីមួយឡើង ដើម្បីជាកិច្ចបើកដំណើរការចាក់វ៉ាក់សាំង COVID-19 ជាផ្លូវការ ជូនដល់បុគ្គលិកជួរមុខចំនួន ៣នាក់ ដែលមកពីក្រសួងសុខាភិបាល និងមន្ទីរពេទ្យធំៗចំនួន២ ដែលមានមូលដ្ឋាននៅរដ្ឋធានី នៃប្រទេសប៉ាគីស្ថាន។
វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ចំនួន ៥០០,០០០ដូសបានមកដល់ប្រទេសប៉ាគីស្ថានកាលពីព្រឹកថ្ងៃចន្ទដើមសប្ដាហ៍នេះ ពីទីក្រុងប៉េកាំង ដែលដឹកជញ្ជូនតាមរយៈយន្តហោះពិសេសរបស់កងទ័ពអាកាសប៉ាគីស្ថាន។តាមគេហទំព័រ Worldometers ប្រទេសប៉ាគីស្ថាន មានករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ៥៤៩,០៣២រណី ក្នុងនោះមានអ្នកស្លាប់ ១១,៨០២នាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។