បណ្តាញសង្គម Facebook, Instagram, WhatsApp ត្រូវបានបិទនៅមីយ៉ានម៉ា
ដោយខ្លាចពលរដ្ឋប្រើប្រាស់បណ្តាញសង្គមដើម្បីប្រមូលផ្តំគ្នាប្រឆាំងរដ្ឋាភិបាលដឹកនាំដោយយោធា ក្រោយរដ្ឋប្រហារ ។ ពេលនេះ បណ្តាសង្គមទាំងឡាយក្នុងប្រទេសនេះ មានទាំង Facebook, Instagram និងបណ្តាញផ្ញើសារ ទាំងឡាយដូចជាWhatsApp និង Facebook Messenger ត្រូវបានបិទទាំងស្រុងនៅក្នុងប្រទេស នេះ។
អ្នកនាំពាក្យក្រុមហ៊ុន ហ្វេសប៊ុក បានលើកឡើងថា «យើងដឹងថា ការចូលទៅកាន់បណ្តាញសង្គមនាពេលនេះគឺត្រូវបានកាត់ផ្តាច់ ។ យើងកំពុងតែធ្វើសកម្មភាព ដើម្បី អំពាវនាវដល់រដ្ឋាភីបាលយោធាដើម្បីបើកដំណើរការឡើងវិញ ជាការជួយដល់ពលរដ្ឋមីយ៉ានម៉ា អាចទំនាក់ទំនងជាមួយគ្រួសារនិងមិត្តភក្តិបាន»។
តាមបណ្តាញព័ត៌មានMPT ជារបស់រដ្ឋមីយ៉ានម៉ាគ្រប់គ្រងដោយកម្លាំងយោធា បានឲ្យដឹងថា មានពលរដ្ឋដល់ទៅ២៣លាននាក់ ត្រូវបានបិទបណ្តាញសង្គម មិនអាចចូលទៅកាន់Facebook Messenger, Instagram និង WhatsApp។
កន្លងមក រដ្ឋមន្ត្រី ក្រសួងព័ត៌មានមីយ៉ានម៉ា បានឲ្យដឹងថាកាលពីថ្ងៃទី ៣ខែកុម្ភៈថា បណ្តាញសង្គមនឹងត្រូវបិទរហូតដល់ចុងសប្តាហ៍នេះ ដើម្បីរក្សាសណ្តាប់ធ្នាប់ បញ្ចៀសការប្រមូលផ្តុំគ្នា ចែករំលែកព័ត៌មានមិនពិត។ នៅពេលនេះដែរអ្នកនាំពាក្យ សម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ (NLD) បានប្រកាសថា លោកស្រី អង់សានស៊ូជី និង ប្រធានាធិបតីU Win Myint ព្រមទាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និង មន្ត្រីជាច្រើនទៀត មិនទាន់ដោះលែងនៅឡើយទេស ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។