របួស ១៦នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម្សិលមិញ!
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីទូទាំងប្រទេសកើតឡើងចំនួន៨លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់ទេ មានតែរបួសធ្ងន់ស្រាល១៦នាក់។
របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, ស្រវឹង មិនប្រកាន់ស្តាំ បត់មិនប្រយ័ត្ន មិនគោរពសិទ្ធិ និងកត្តាយាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។