ក្រសួងសុខាភិបាល កំណត់ទីតាំង និងពេលវេលា ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
ភ្នំពេញ ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសន្និសីទសារព័ត៌មាននៃពិធីប្រគល់ ទទួលអំណោយ ដ៏ថ្លៃថ្លានូវវ៉ាក់សាំង SARS-Cov-2 (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិត ចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មការអន្តរ ក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ ១៩ ជូនសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ជាឥស្សរជនជាន់ខ្ពស់ ដែលមាន អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត។
ពេលវេលានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅតាមទីតាំងដូចខាងក្រោម៖
១.មន្ទីរពេទ្យកាល់ម៉ែត (ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា ០១២ ៥៦៥ ៥៥៤)៖ ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ។
២.មន្ទីរពេទ្យព្រះអង្គឌួង (ឯកឧត្តមសាស្ត្រាចារ្យ លូ លីហេង ០៧ ៦ ៨៨៣ ៧៨៧៨) ឥស្សរជនជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ។
៣.មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឯកឧត្តមសាស្ត្រាចារ្យ. ង ម៉េង ០៧៨ ៩៩៧ ៩៧៨ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត )៖ ឥស្សរជនជា ៤.មន្ទីរពេទ្យកុមារជាតិ (លោកសាស្ត្រាចារ្យ. ញឹប អង្គារបុស្ស ០១១ ៨១១ ១៣២)៖ អ្នកសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។