ឃាត់ខ្លួន​ជនបរទេស ២​នាក់ និង​ខ្មែរ​ម្នាក់ រឹបអូស​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ​

​ភ្នំពេញ​៖ កម្លាំង​ជំនាញ​(​ក​៨) នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ មាឃ ប៊ុន​ថុល នាយករង​មន្ទីរ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ស៊ិត វណ្ណ​: ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា​ប​ករណី​ជួញដូរ​គ្រឿងញៀន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ៣​គោលដៅ​ផ្សេងគ្នា ជា​បន្តបន្ទាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ៣​នាក់ កាលពី​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​ជនសង្ស័យ​ទាំង ៣​នាក់​នោះ ទី​១.​ឈ្មោះ ធឿន តុលា ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ជនជាតិខ្មែរ​, ទី​២.​ឈ្មោះ MATTEW DAVID SAMPLE ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិ អាមេរិក កាន់​លិខិតឆ្លងដែន​លេខ​: ៥០៥៥៧៣២៦២ និង​ទី​៣.​ឈ្មោះ DAVID VINCENT ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា​។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ ជំនាញ​ចាប់យក​វត្ថុតាង រួមមាន​៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន ១​គីឡូក្រាម ទម្ងន់ ០១៤,០៨​ក្រាម និង​ថ្នាំញៀន​ប្រភេទ​នី​មេ​តា​ហ្សេ​ប៉ា​ម​(ICE)​ចំនួន ៣០០,៦០​ក្រាម​។​

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ជំនាញ បាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close