មន្ទីរព័ត៌មានខេត្តសៀមរាប បើកសិក្ខាសាលាស្ដីពីតួនាទី ភារកិច្ច និងការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងព័ត៌មាន
ខេត្តសៀមរាប៖ សិក្ខាសាលា ស្ដីពី ” តួនាទី ភារកិច្ច និងការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងព័ត៌មាន នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរព័ត៌មានខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម មឿន ឈានណារិទ្ធ ទីប្រឹក្សាក្រសួងទទួលបន្ទុកការងារបណ្តុះបណ្តាល និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងវត្តមានចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យទូរទស្សន៍ និងការិយាល័យវិទ្យុ និងអ្នកសារព័ត៌មានឯកជនសរុប៥០នាក់។
អង្គសិក្ខាសាលានេះ រយៈពេញ១ព្រឹក មានគោលបំណងធ្វើការបង្ហាញដល់អ្នកសារព័ត៌មានអំពី៖
១- តួនាទី និងភារកិច្ចរបស់អ្នកសារព័ត៌មាន ។
២- ការពង្រឹងសមត្ថភាពផ្នែកទំនាក់ទំនងព័ត៌មាន។
៣- ការស្វែងយល់អំពីអត្ថបទព័ត៌មានស្តង់ដារ និងស្របតាមវិជ្ជាជីវ: ។
៤- ការចូលរួមមតិយោបល់របស់អ្នកសារព័ត៌មាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។