ថ្ងៃនេះ​! រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ២​នាក់​ទៀត

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ បានបញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ថ្មី​ចំនួន​២​នាក់​ថែមទៀត ខណៈ​ជាសះស្បើយ​មិនមាន​នោះទេ​។​

​ក្រសួង​បញ្ជាក់ថា អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ទាំង​២​នាក់ រួមមាន​៖

១៖ ស្ត្រីជន​ជាតិខ្មែរ អាយុ​៤០​ឆ្នាំ ស្នាក់នៅ​ភូមិ​ព្រៃ​តាប ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប បានធ្វើ​ដំណើរ​មកពី​ប្រទេស​ថៃ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើក​ទី​២ របស់​ស្ត្រី​រូបនេះ វិជ្ជមាន​វីរុស​កូ​វីដ​១៩ ហើយ​បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

២៖ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា អាយុ​២៦​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​នី​ហ្សេ​រី​យ៉ា បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខា​ត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​០៨ ខែកុម្ភៈ ឆ្នាំ​២០២១​។ បច្ចុប្បន្ន​អ្នកជំងឺ​ត្រូវបាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី ១០​ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ ចំនួន​៤៧៨​នាក់ ក្នុងនោះ​អ្នកជា​សះស្បើយ​មាន​ចំនួន​៤៥៧​នាក់ និង​អ្នកជំងឺ​២១​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close