បង្ក្រាប​បាតុកម្មនៅមី​យ៉ាន់​ម៉ា ចាប់ខ្លួន​មនុស្ស​ជាង ១០០​នាក់

​មី​យ៉ាន់​ម៉ា​៖ ប៉ូលិស​មី​យ៉ាន់​ម៉ា​បាន​ចាប់ខ្លួន​អ្នក​តវ៉ា​ប្រមាណ​១០០​នាក់ ហើយ​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត និង​អាវុធ​គ្រប់គ្រង​កុបកម្ម​ដាក់​អ្នកដទៃ ហើយ​ជា​លទ្ធផល​នោះ មាន​មនុស្ស​មួយចំនួន​រងរបួស​ធ្ងន់​។​

ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅថ្ងៃនោះ រួមមាន​អភិបាលក្រុង​មិន​ដា​ឡេ លោក យូ យី ល្វី​ន ដែលជា​ឥស្សរជន​ដ៏​គួរ​ឲ្យ​គោរព​ម្នាក់​នៃ​ទីក្រុង​ធំ​លំដាប់​ទី​២​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​មួយ​នេះ​។​ ​ប្រភព​បានអោយដឹងថា អភិបាលក្រុង​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​ដោយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ខណៈ​មូលហេតុ​នៃ​ការចាប់ខ្លួន​គាត់ នៅ​មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ​ទេ​។​

​សូមជម្រាបថា មនុស្ស​រាប់រយ​នាក់​ផ្សេងទៀត​ត្រូវបាន​ចាប់ខ្លួន ក្នុងអំឡុង​បាតុកម្ម​នៅ​ទីក្រុង​មិន​ដា​ឡេ ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​យោធា បានប្រកាស​ដាក់ចេញ​ច្បាប់អាជ្ញាសឹក និង ដាក់​បម្រាម​គោចរ ព្រមទាំង​ហាមឃាត់​មិនអោយ​មានការ​ប្រមូលផ្តុំ​មនុស្ស​ចាប់ពី​០៥​នាក់ ឬ​ច្រើនជាង​នេះ​៕
 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close