អាជ្ញាធរ​ខណ្ឌដូនពេញ នាំយក​អំណោយ​មនុស្សធម៌ ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត ១៦​គ្រួសារ​

​ភ្នំពេញ​៖ លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ជា​ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ដូនពេញ និង​ភរិយា បាន​បន្ត នាំយក​អំណោយ​មនុស្សធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​ខ្វះ​ខាត់ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ចំនួន​១៦ គ្រួសារ កាលពី​ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២១។

​អំណោយ​ដ៏​សប្បុរសធម៌​ទាំងនោះ រួមមាន​៖ ថវិកា​ចំនួន ៦០,០០០​រៀល​, អង្ករ ០១​បាវ ស្មើរ ២៤​គីឡូក្រាម​, ថ្នាំ​ដុះ ០១​យួរ ទឹកត្រី​១​យួរ និង សំភា​រះ​ផ្ទះបាយ​មួយចំនួន​។​

​ក្នុងនោះ លោក​ប្រធាន បាន​ឧបត្ថម្ភ​ជូន​អ៊ុំ​ស្រី​ម្នាក់ ដែល​ជួប​គ្រោះថ្នាក់ របួស​ដៃ ថវិកា​ចំនួន​១៣​ម៉ឺន​រៀល និង​ឧបត្ថម្ភ​ជូន​លោកគ្រូ​អ្នកគ្រូ សាលា​មតេយ្យ​៨​មិនា សរុប​ចំនួន​៧០​ម៉ឺន​រៀល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close