មេ​យោធា​មី​យ៉ាន់​ម៉ា អំពាវនាវ​ឲ្យ​បញ្ឈប់​ការធ្វើ​បាតុកម្ម ខណៈ​មានការ​ដាក់ទណ្ឌកម្ម​ពី​អាមេរិក​

​មី​យ៉ាន់​ម៉ា​៖ ប្រមុខ​រដ្ឋាភិបាលយោធា​ថ្មី​មី​យ៉ាន់​ម៉ា បាន​ព្រមាន​ដល់​មន្ត្រីរាជការ​ឲ្យ​វិលត្រឡប់​ទៅធ្វើ​ការ​វិញ និង​ជំរុញ​ឲ្យ​ប្រជាជន​បញ្ឈប់​ការប្រមូលផ្តុំ​គ្នា​ធំៗ ដើម្បី​ចៀសវាង​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ខណៈ​ការតវ៉ា​នៅ​ថ្ងៃទី​៦​ប្រឆាំងនឹង​ការគ្រប់គ្រង​របស់​កង​ទ័ព​បាន​រាលដាល​ពាសពេញ​ប្រទេស​អាស៊ី​មួយ​នេះ ។​

​លោក​ឧត្ដមសេនីយ៍ មីន អោ​ង ហ្លេ​ង អគ្គមេបញ្ជាការ​យោធា​មី​យ៉ាន់​ម៉ា បាន​ថ្លែង​ជា​សាធារណៈ​លើកដំបូង​ទាក់ទង​នឹង​បាតុកម្ម កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ ដោយ​និយាយថា អ្នក​ដែល​នៅ​ឆ្ងាយ​ពី​ភារកិច្ច​របស់​ពួកគេ ត្រូវបាន​ស្នើសុំ​ឲ្យ​ត្រឡប់​ទៅ​បំពេញភារកិច្ច​របស់​ពួកគេ​ជាបន្ទាន់ ដើម្បី​ផលប្រយោជន៍​ប្រទេស​និង​ប្រជាជន ។​

​បន្ថែម​លើ​នេះ លោក​ឧត្ដមសេនីយ៍ មីន អោ​ង ហ្លេ​ង ក៏បាន​ធ្វើការ​ស្តីបន្ទោស​ខ្លាំងៗ​ទៅលើ​ក្រុមមនុស្ស​គ្មាន​ការអៀនខ្មាស់ ដែល​ឈប់​ធ្វើ​ការងារ​នៅក្នុង​ចលនា​មិន​គោរព​ច្បាប់​ស៊ីវិល ដែល​ក្នុងនោះ​រួមមាន​គ្រូពេទ្យ គ្រូបង្រៀន កម្មករ​ផ្លូវដែក និង​បុគ្គលិក​រដ្ឋាភិបាល​ជាច្រើន​ទៀត​ក៏បាន​ចូលរួម​ក្នុង​បាតុកម្ម​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close