អេស្កាវ៉ាទ័រកាយព្រំដី ជាន់ចំមីនតោន ផ្ទុះរងរបួសធ្ងន់ស្រាល ២នាក់ នៅស្រុកអន្លង់វែង
ខេត្តឧត្តរមានជ័យ៖ កាលពីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ មានករណីផ្ទុះមីនតោន ដោយសារជនរងគ្រោះយកអេស្កាវ៉ាទ័រកាយព្រំដី នៅខាងក្រោយផ្ទះប៉ះចំមីនតោន នៅចំណុចភូមិលំទងចាស់ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បណ្តាលឱ្យខូចខាតអេស្កាវ៉ាទ័រចំនួន ១គ្រឿង និងរងរបួសធ្ងន់ស្រាលចំនួន ២នាក់។
អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ុម គង់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន ជាម្ចាស់ដី ( របួសធ្ងន់ ) រស់នៅភូមិ-ឃុំកើតហេតុ និងឈ្មោះ លេខ លី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរតៃកុងអេស្ការទ័រ ( របួសស្រាល ) រស់នៅភូមិរលំស្វាយ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
បច្ចុប្បន្នជនរងគ្រោះទាំង ២នាក់ សម្រាកនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។