សត្វ​ស្លាប ២៦​ប្រភេទ ត្រូវបាន​ប្រទះឃើញ និង​កត់​ត្រាទុក ក្នុង​ឆ្នាំ​២០២១ នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​

កាលពី​ខែមករា ឆ្នាំ​២០២១ ការធ្វើជំរឿន​សត្វ​ស្លាប​អាស៊ី ត្រូវបាន​ប្រព្រឹត្តិ​ទៅ​នៅ​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​។ សកម្មភាព​អង្កេត​តាមដាន​ជីវចម្រុះ​នេះ គឺ​ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ​ក្នុង​តំបន់​រ៉ា​ម​សារ​ស្ទឹងសែន​ដែល​គាំទ្រ​ដោយ​អង្គការ BirdLife និង​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​។

​ជា​លទ្ធផល សត្វ​ស្លាប​ចំនួន ២៦​ប្រភេទ ត្រូវបាន​ប្រទះឃើញ និង​កត់​ត្រាទុក​។ ក្នុងនោះ​មាន​សត្វ​ស្លាប ដែល​កំពុង​ទទួលរង​ការ​គម្រាមកំហែង ចំនួន ៣​ប្រភេទ​គឺ​អក​ត្រី​ក្បាល​ប្រផេះ ស្មោញ និង​ទុង​ប្រផេះ​។ ក្នុងពេល​ជំរឿន​នេះដែរ សត្វ​ស្វា​ព្រាម ចំនួន ១០​ក្បាល ដែលជា​ប្រភេទ​ជិត​ផុត​ពូជ (Endangered, EN) ក៏បាន​កត់ត្រា​ផងដែរ​។

​គួរបញ្ជាក់​ផងដែរ​ថា ចំនួន​ប្រភេទ​សត្វ​ស្លាប​នា​ឆ្នាំនេះ​ទៀប​ជាង​ឆ្នាំមុនៗ តាម​ការកត់សម្គាល់រ​បស់​ក្រុមការងារ កម្រិត​ទឹក​ក្នុង​តំបន់​រ៉ា​ម​សារ​នៅមានកម្រិត​ខ្ពស់​នៅឡើយ​ជាហេតុ​ផល​ដែល​បណ្តាលអោយ​សត្វ​ស្លាប​មិនទាន់​អាច​រក​ចំណី​នៅ​តំបន់ដីសើម​នេះ​បាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close