អគ្គនាយកដ្ឋានកសិកម្ម បិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១
ភ្នំពេញ៖ នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភ: អគ្គនាយកដ្ឋានកសិកម្ម បានរៀបចំពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានកសិកម្មដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយវិជ្ជាជីវ និងមានស្មារតីទទួលខុស ត្រូវខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន សម្រេចទទួលបានលទ្ធផលគួរជាទីមោទន។
សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីឆន្ទ:មោះមុតក្នុងការដឹកនាំ គ្រប់គ្រង សាមគ្គីផ្ទៃក្នុង និងសហការអនុវត្តគោលនយោបាយ ផែនការអភិវឌ្ឍវិស័យកសិកម្ម ២០១៩-២០២៣ សមស្របតាមបរិបទនៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្មថ្មីៗ ការប្រកួតប្រជែងទីផ្សារ បរិយាប័ន និងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឆន្ទ: និងឧត្តមគតិនេះ ហើយលោកសង្ឃឹមនិងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឱ្យកាន់តែល្អប្រសើរថែមទៀតក្នុងឆ្នាំ២០២១៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។