វៀតណាម រកឃើញការណីឆ្លងកូវីដ១៩ ចំនួន ១៨នាក់ទៀត
គិតដល់វេលាម៉ោង១៩ ថ្ងៃទី១៧ ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីវិជ្ជមានកូវីដ ១៩ ចំនួន ១៨ នាក់ទៀតគឺនៅក្នុងខេត្តហាយយឿងទាំងអស់។ នៅពេលនេះដែរ មន្ទីរសុខាភិបាលខេត្តហាយយឿង បានបង្កើនការធ្វើតេស្តទៅលើពលរដ្ឋ កើនឡើងដល់ទៅ ៤ដង ។
ចាប់តាំងពីថ្ងៃទី ២៧ខែមករា ដល់ថ្ងៃទី ១៧ខែខែកុម្ភៈ នៅខេត្តយ៉ាងហាយយឿង មានអ្នកឆ្លសរុបដល់ទៅ ៥៣៩នាក់ គឺជាចំនួនច្រើន៊ជាងគេបំផុត។ គណកម្មការ ប្រយុទ្ធប្រឆាំងកូវីដ ១៩ នៅបានសម្រេច អនុវត្តច្បាប់រិតត្បិតគម្លាតសង្គម រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ខែកុម្ភៈ។ ក្រៅពីវៀតណាមជាប្រទេសជិតខាងកម្ពុជា ថ្ងៃនេះដែរប្រទេសថៃ ក៏រកឃើញអ្នកឆ្លង សរុប ១៧៥នាក់នៅថ្ងៃទី ១៧ខែកុម្ភៈ។ ដោយក្នុងនោះ ១៦៨នាក់ជាករណីឆ្លងក្នុងស្រុក និង ០៧នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។
បើតាមអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃ ក្នុងចំណោមករណីឆ្លងក្នុងស្រុកទាំង ១៦៩ករណីនោះ ១១៤ត្រូវបានធ្វើតេស្តរកឃើញ នៅក្នុងសហគមន៍រស់នៅរបស់ពួកគេផ្ទាល់ និង ៥៤នាក់ទៀតនៅក្នុងមន្ទីរពេទ្យ។ ខេត្តផាទុំថានី (Pathum Thani) ស្ថិតនៅក្បែរទីក្រុងបាងកក ជាតំបន់កើតមានករណីឆ្លង ច្រើនជាងគេបំផុតនៅក្នុងប្រទេស ដោយរ៉ាប់រងរហូតដល់ទៅ ៨២ករណី ខណៈខេត្តសាមុតសាខនមាន ៧៣ករណី។
គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៤,៩៦១ករណី ក្នុងនោះមានអ្នកស្លាប់ ៨២នាក់ និងជាសះស្បើយវិញ ២៣,៦៩៧នាក់។ ក្នុងចំណោមករណីឆ្លង COVID-19 ក្នុងប្រទេសថៃទាំង ១៦៨ករណីថ្មីៗនេះ ភាគច្រើនបំផុតគឺជាជនជាតិថៃ និងមីយ៉ាន់ម៉ា ប៉ុន្តែក្នុងនោះក៏មានជនជាតិឡាវម្នាក់ និងជនជាតិខ្មែរម្នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។