នៅ​ចុង​ខេ​កុម្ភៈ​នេះ អាមេរិក នឹង​ផ្តល់ជំនួយ​ដល់​WHO ដើម្បី​ទប់ស្កាត់​កូ​វីដ​១៩

​រដ្ឋាភិបាល​អាមេរិក នឹង​បំពេញ​តួនាទី​របស់ខ្លួន​ជាថ្មី​ឡើងវិញ​នៅ​អង្គការ​សុខភាព​ពិភពលោក​ដោយ សម្រេច​សង​ប្រាក់ ដែល​អាមេរិក​មិនទាន់​ផ្តា​ល់ ឲ្យ​អង្គការ​នេះ​ក្នុងសម័យ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ត្រាំ​។​ ​រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​Antony Blinken បានប្រកាសថា រដ្ឋាភិបាល ទីក្រុង​វ៉ាស៊ីនតោន​នឹង​សង​ប្រាក់​២០០​លាន​ដុល្លារ​ដល់​អង្គការ​សុខភាព​ពិភពលោក WHO នៅមុន​ខែមីនា​ឆ្នាំ​២០២១​។​

​លោក​Antony Blinken បានប្រកាស​នៅក្នុង​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃទី ១៧​ខែកុម្ភៈ​ថា «​ថ្ងៃនេះ​ខ្ញុំ​ពិតជា​រីករាយ​ដែល​បាន​ផ្តល់ព័ត៌មាន​ថា នៅ​ចុងខែ កុម្ភៈ​នេះ អាមេរិក​និង​សង​ប្រាក់​២០០​ដុល្លារ​ដល់​អង្គការ​សុខ​ភាព​ពិភពលោក​។ ទាំងនោះ​ជា​ភារកិច្ច​របស់​អាមេរិក »​។​ ​លោក​Antony Blinken បន្តទៀតថា នេះ​ជាការ​បំពេញភារកិច្ច​ត្រូវ​បង់​ហិរញ្ញវត្ថុ ក្នុងនាម​ជា​សមាជិក​របស់​អង្គការ​សុខភាព​ពិភពលោក ដែលជា​ការធានា​ជូន​ដល់​អង្គការ​នេះ ដឹកនាំ​ប្រយុទ្ធប្រឆាំង​កូ​វីដ ១៩ ទូទាំង​ពិភពលោក​។​

​រដ្ឋមន្ត្រីការបរទេស​អាមេរិក​បន្តទៀតថា អង្គការ​អន្តរជាតិ ក្នុងនោះ​មាន​អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុង​ការរក្សាសន្តិសុខ​សណ្ត​ប់​ធ្នាប់ ពិភពលោក និង​មនុស្សធម៌ ពិសេស​ក្នុង សង្គ្រាម​ទប់​សា្ក​ត់ ការឆ្លង​រាលដាល​កូ​វីដ​១៩ ជាស​កល​។​ ​លោក​Antony Blinken បានបញ្ជាក់​ទៀតថា ទីក្រុង​វ៉ា​ស៊ីន​នឹង​ជួយ​ហិរញ្ញវត្ថុ សម្រាប់​កម្មវិធី​វ៉ាក់សាំង COVAX របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ចែកចាយ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដល់​ប្រទេស​ក្រីក្រ​ជុំវិញ​ពិភពលោក​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្នា​។​

​រដ្ឋាភិបាល​លោក​បៃ​ឌិន បាន​នាំ​អាមេរិក ចូល​ជា​សមាជិក​អង្គការ​សុខភាព​ពិភពលោក​វិញ ក្រោយ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០​ខែម​រា ឆ្នាំ​២០២១​។ អតីត​ប្រធានាធិបតី​ត្រាំ បាន​កាត់​ជំនួយ​ដល់​អង្គការ​សុខភាព​ពិភពលោក និង​ដក​អាមេរិក​ចេញពី​អង្គការ​នេះ ដោយ​ចោទប្រកាន់ថា​បាន គាំទ្រ​ប្រទេស​ចិន លាក់បាំង​ប្រភព​កូ​វីដ​១៩ ។​ ​អាមេរិក ជា​ប្រទេស​ដែល​បាន ផ្តល់ជំនួយ​អង្គការ​សុខភាព​ពិភពលោក ច្រើនជាងគេបង្អស់​លើ​ពិភពលោក ចាប់ពី ២១២-៥១៣​លាន​ដុល្លារ​អាមេរិក ក្នុង​មួយឆ្នាំ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close