ថៃ នឹង​ទទួលបាន​វ៉ាក់សាំង Covid-19 ពី​ក្រុមហ៊ុន​ចិន ជំហាន​ដំបូង នៅ​សប្តាហ៍​ក្រោយ​

​ថៃ​៖ វ៉ាក់សាំង COVID-19 ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន Sinovac នឹង​មកដល់​ថៃ នៅ​សប្តាហ៍​ក្រោយ នេះ​បើតាម​ការបញ្ជាក់​របស់​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​លោក អា​ណូ​ធី​ន ឆើ​ន​វី​រ៉ា​គុល ។

​រដ្ឋមន្ត្រី​សុខាភិបាល​ថៃ​រូបនេះ បាន​ប្រាប់​សមាជិកសភា​ថា ការបញ្ជូន​វ៉ាក់សាំង​ចិន​ក្នុង​ជំហាន​ទី​១ គ្រោង​នឹង​ទៅដល់​ប្រទេស​ថៃ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ បន្ទាប់មក​លើក​ទី​២ នឹង​មកដល់​នៅ​ខែក្រោយ និង​លើក​ទីប​៣​នៅ​ខែមេសា​ខាងមុខ ។​

​លោក​បន្ថែមទៀតថា វ៉ាក់សាំង AstraZeneca របស់​ក្រុមហ៊ុន​ផលិត​ឱសថ Siam Bioscience នៅ​ស្រុក​ផ្ទាល់ នឹង​អាច​បាន​ប្រើប្រាស់​ចាប់ពី​ចុងខែ​ឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ ខណៈដែល​វ៉ាក់សាំង​ទាំងនេះ ក៏​នឹងត្រូវ​ចែកចាយ​ដល់​ប្រទេស​ដទៃទៀត​ផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close