រក​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី ២៥​នាក់ ក្នុងនោះ​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ មាន​២៣​នាក់​

ភ្នំពេញ​៖ នៅ​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​ក​រ​ណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​ថ្មី​ចំនួន ២៥​នាក់ និង​មិនមាន​អ្នកជា​សះស្បើយ​។​

​ក្រសួង បានបញ្ជាក់​ទៀតថា ក្នុងចំណោម​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ទាំង ២៥​នាក់​នោះ មាន​២​នាក់ ជា​អ្នកដំណើរ​មកពី​បរទេស និង​២៣​នាក់​ទៀត ជា​អ្នកពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ដែល​ធ្វើ​ឲ្យ​កើនឡើង ៩៩​នាក់​ហើយ

​ក្រសួង​បញ្ជាក់ទៀតថា ក្នុង​ចំនួន ២៣​នាក់ ជា​ករណី​ឆ្លង​ចូល​សហគមន៍ ដែល​ពាក់ព័ន្ធ «​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​» នោះ គឺ​បាន​រកឃើញ​វីរុស​ប​ម្លែ​ង​ថ្មី​៣​ករណី​។​

​សូមជម្រាបថា គិត​ព្រឹក ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន ៥៩៣​នាក់ ក្នុងនោះ​មាន​បុរស ៣៦២​នាក់ ស្រី ២៣១​នាក់ ក្នុងនោះ​មាន​អ្នកជំងឺ​ព្យាបាល​ជាសះស្បើយ ៤៧៥​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ១១៦​នាក់​៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close