ថ្ងៃនេះ! កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៤០នាក់ ៣៨នាក់ ជាករណីឆ្លងក្នុងសហគមន៍
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានប្រកាសរកឃើញ អ្នក វិជ្ជមាន វីរុស កូវីដ ១៩ថ្មីចំនួន ៤០នាក់បន្ថែមទៀត ក្នុងនោះមាន ៣៨នាក់ គឺជាករណីឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ និងមានព្យាបាលជាសះស្បើយម្នាក់។
ក្រសួងសុខាភិបាល បញ្ជាក់ទៀតថា អ្នកឆ្លង ក្នុងសហគមន៍ ចំនួន ៣៨នាក់ថ្មីនេះ គឺមានជនជាតិចិន ចំនួន ៣៥នាក់ ជនជាតិវៀតណាមចំនួន ២នាក់ និង ជនជាតិខ្មែរ១នាក់ រីឯ២នាក់ទៀត ជាករណីនាំចូលមកពីបរទេស។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ កម្ពុជា បានរកឃើញករណី ឆ្លងវីរុស កូវីដ១៩ សរុបចំនួន ៦៣៣ករណី ក្នុងព្យាបាលជាសះស្បើយ ៤៧៦នាក់ និងកំពុងសម្រាកព្យាបាល ១៤២នាក់ និងកំពុងប្រកាសតាមរក ១៥នាក់។ ហើយសម្រាប់អ្នកឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ គឺកើនសរុបចំនួន ១៣៧នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។