ក្រសួងបរិស្ថាន ថតបានសត្វព្រៃកម្រជាច្រើនប្រភេទ នៅដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិសាត់
ខេត្តពោធិសាត់៖ នៅពាក់កណ្ដាលឆ្នាំ២០២០ មកដល់បច្ចុប្បន្ន នាយកដ្ឋានអភិរក្ស ដីគោកខាងត្បូងបឹងទន្លេសាប បានសហការជាមួយ អង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងមន្ទីរបរិស្ថានខេត្តពោធិសាត់ ចុះសិក្សាស្រាវជ្រាវសត្វព្រៃ តាមរយៈការដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិ (Camera-trap) ចំនួន៩គ្រឿង នៅដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ដ្រខេត្តពោធិសាត់ កាសិក្សាជ្រាវបានទទួលលទ្ធផលសំខាន់ៗ ដូចជា៖ ថតបាន ដំរីព្រៃ ខ្ទីង ឈ្លុស ស្វាព្រាម ស្វាត្រោស ឆ្កែព្រៃ ឃ្លាឃ្មុំធំ ស្ការធំ ក្ងោក កុកពាក់អំបោះ និងប្រភេទសត្វព្រៃមួយចំនួនទៀត។
មានសត្វជាច្រើនទៀត ដែលមិនទាន់ថតបានដោយសារការខ្វះខាតម៉ាស៊ីនថត ហើយ ក្រុមការងារសិក្សាស្រាវជ្រាវនឹងដាក់ម៉ាស៊ីនថតរូបស្វ័យប្រវត្តិបន្ថែមទៀតនៅពេលឆាប់ៗខាងមុខនេះ។ សូមជម្រាបថា ទិន្នន័យពីការសិក្សាស្រាវជ្រាវនេះនិងយកមកប្រើប្រាស់សម្រាប់ជាផ្នែកមួយក្នុងការកំណត់តំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃភ្នំសំកុស ជាពិសេសការកំណត់តំបន់ស្នូលនិងតំបន់អភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។