បុរសម្នាក់ ឆក់ស្លាប់លើបង្គោលភ្លើង យ៉ាងអាណោចអាធម៌
ខេត្តបាត់ដំបង៖ កាលពីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បុរសម្នាក់ ជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិខេត្តបាត់ដំបង ត្រូវចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់នៅលើបង្គោលភ្លើងយ៉ាងអាណោចអាធម៌ ត្រង់ចំណុចក្រុមទី១៤ ភូមិកកោះ ឃុំកកោះ ស្រុកមោងប្ញស្សី។
ជនរងគ្រោះឈ្មោះ ជា សុខម៉េង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិវាល ឃុំវាល ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ជាបុគ្គលិកក្រុមហ៊ុនអគ្គិសនីជាតិខេត្តបាត់ដំបង។ មុនពេលកើតហេតុ ជនរងគ្រោះបានឡើងតខ្សែភ្លើង នៅលើបង្គោលភ្លើងខាងលើ ទើបបណ្តាលឆ្លងចរន្តអគ្គិសនីឆក់ស្លាប់តែម្តង។
តាមការចុះត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសាកសពរបស់ជងគ្រោះខាងលើឈ្មោះ ជា សុខម៉េង សមត្ថកិច្ចអាចសន្និដ្ឋានបានថាជនរងគ្រោះពិតជាត្រូវចរន្តអគ្គិសនីឆក់ស្លាប់ពិតប្រាកដមែន។ សាកសពជនរងគ្រោះ ត្រូវបានគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។