កម្ពុជា បន្តរកឃើញអ្នកឆ្លងកូវីដថ្មី ៦៥នាក់ទៀត ៥៨នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ កុម្ភៈ នេះ បានប្រកាសពីការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន ៦៥នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយម្នាក់។
ក្រសួងបញ្ជាក់ទៀតថា ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទាំង ៦៥នាក់នោះ មាន ៧នាក់ ជាអ្នកដំណើរមកពីបរទេស និង៥៨នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ សរុបចំនួន ៦៩៧ករណី ក្នុងព្យាបាលជាសះស្បើយ ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ២១៧នាក់។ ហើយសម្រាប់អ្នកឆ្លងក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ គឺកើនសរុបចំនួន ១៩៥នាក់ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។