ឃាត់ខ្លួនពលករខ្មែរ ៧នាក់ គេចវេះពីការធ្វើចត្តាឡីស័ក នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ
ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន ៧នាក់ ដែលឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកម្លាំងសមត្ថកិច្ចប្រចាំការ នៅបន្ទាប់ព្រំដែនកម្ពុជា-ថៃ ឃាត់ខ្លួន បន្ទាប់ពីគេចវេះមិនធ្វើចត្តាឡីស័ក។
នេះបើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានដកស្រង់សេចក្តីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តបាត់ដំបង បង្ហោះលើ Facebook ផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ថា កម្លាំងអន្តរាគមន៍ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ចំណុចប៉ុស្ថិ៍នគរបាលការពារព្រំដែនគោកលេខ៨១៧ (គីឡូ៩) បានឃាត់ពលករខ្មែរឆ្លងដែន មកពីប្រទេសថៃចំនួន៧នាក់ (ស្រី២នាក់ រួមទាំងក្មេងប្រុសម្នាក់ផង) ដែលគេចវេះមិនព្រមចូលធ្វើចត្តាឡីស័ក ស្ថិតនៅភូមិរស្មី ឃុំជ្រៃសីម៉ា ស្រុកសំពៅលូន នៅថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ ២០២១។
បច្ចុប្បន្នពលករទាំង ៧នាក់ ត្រូវសមត្ថកិច្ចចម្រុះដឹកតាមរថយន្ត ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ស្រុកសំពៅលូន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។